សុខភាព និងអនាម័យ
ជំងឺ ឬគ្រោះថ្នាក់នានាបណ្តាលឱ្យមានភាពក្រីក្រ
ជំងឺ ឬគ្រោះថ្នាក់នានបណ្តាលឱ្យមានភាពក្រីក្រ
ចំពោះអ្នកក្រីក្រពេលដែលមានជំងឺភាគច្រើន គឺមិន សូវស្វះស្វែងរកពេទ្យជំនាញ ឬទទួលការព្យាបាលឱ្យ បានត្រឹមត្រូវ និងទាន់ពេលវេលានោះទេ ដោយសារតែបញ្ហាជីវភាព អ្នកខ្លះទៀតព្រោះតែគ្មានថវិកាសុខចិត្ត ដេកចាំសេចក្តីស្លាប់។ អង្គការវឌ្ឍនភាពសហគមន៍ តែងតែជួយអ្នកក្រីក្រដែលមានជំងឺរាំរ៉ៃឱ្យទៅទទួលការព្យាបាលក្រោមការឧបត្ថមរបស់គម្រោងមួយផ្នែក និង មួយផ្នែកទៀតបានពីការចូលរួមគ្នារបស់សហគមន៍ ពួកគាត់។ ប៉ុន្តែបើក្នុងករណីបន្ទាន់ ហើយជាគ្រួសារក្រីក្រទៀតនោះអង្គការវឌ្ឍនភាពសហគមន៍នឹងរ៉ាប់រង លើចំណាយទាំងស្រុងសម្រាប់ការព្យាបាលជូនគាត់។ ឧទាហរណ៍ពេលដែលក្មេងម្នាក់ត្រូវបានម៉ូតូបុកហើយ ឪពុកម្តាយគ្មានលទ្ធភាពបញ្ជូនកូនទៅព្យាបាល ដូច នេះអង្គការវឌ្ឍនភាពសហគមន៍បានជួយទៅលើថ្លៃ ព្យាបាលទាំងស្រុងរហូតដល់ជាសះស្បើយ។ ជំងឺខ្លះ តម្រូវឱ្យទៅទទួលការព្យាបាលនៅទីក្រុងភ្នំពេញ ប៉ុនែ្ត សម្រាប់អ្នកក្រគ្រាន់តែថ្លៃធ្វើដំណើរទៅមក គឺស្មើនឹង ការចំណាយនៅក្នុងគ្រួសារគាត់មួយខែទៅហើយ។ អ្នកខ្លះទៀតគ្មានជម្រើសក៏សម្រេចចិត្តលក់ទ្រព្យ សម្បត្តិដែលខ្លួនមានដូចជាដីធ្លី ស្រែចំការ សត្វចិញ្ចឹម មានអ្នកខ្លះទៀតដាច់ចិត្តលក់ផ្ទះសម្បែងក្នុងតម្លៃថោកដើម្បីយកមកចំណាយលើការព្យាបាលជំងឺក៏ មាន។ សម្រាប់អ្នកក្រពួកគាត់រកមួយថ្ងៃហូបមួយថ្ងៃ ចុះទម្រាំតែមានជំងឺដូចនេះទៀតតើនឹងទៅជាយ៉ាងណា? ហើយការធានារ៉ាប់រងលើផ្នែកសុខភាពក៏គ្មាន បើទៅចងការប្រាក់គេវិញ ត្រូវបានគេគិតការប្រាក់ខ្ពស់ រហូតដល់ ១០ %/ខែឯណោះ។
ករណីសិក្សាដែលគម្រោងបានជួយឧបត្ថមកន្លងមក
បងស្រី អ៊ិន នួន កាលនោះមានអាយុ៣២ ឆ្នាំ ជាស្រ្តី ម៉េម៉ាយ មានកូនពីរនាក់ក្នុងបន្ទុក។ គាត់រស់នៅក្នុងភូមិ និងឃុំកំពង់អំពិល ស្រុករំដួល នៃខេត្តស្វាយរៀង។ បង ស្រីរស់នៅក្នុងកូនផ្ទះតូចមួយ ដោយយកស្លឹកត្នោតមកប្រក់ជាដំបូល និងធ្វើជញ្ជាំងជុំវិញ។ មុនពេលបានជួប ជាមួយបុគ្គលិកអង្គការវឌ្ឍនភាពសហគមន៍ បងស្រីមាន បញ្ហាជើងរាំរ៉ៃដែលបន្សល់ទុកដោយគ្រោះថ្នាក់ចរាចរណ៍ពីរឆ្នាំមកហើយ។ គាត់បានចំណាយប្រាក់កាស និងធន ធានអស់ជាច្រើនដើម្បីព្យាបាលជើងគាត់ ដោយសារតែ គាត់មិនមានលទ្ធភាពបន្តការព្យាបាលតាមការណាត់ របស់គ្រូពេទ្យនៅស្វាយរៀង គាត់ក៏សម្រេចចិត្តព្យាបាល ដោយ ទិញថ្នាំលេប និងប្រើឱសថបុរាណនៅផ្ទះដោយ ខ្លួនឯងវិញ។ មិនយូរប៉ុន្មានជើងគាត់ក៏ចាប់ផ្តើមឆ្លងរោគ ព្រោះតែមិនមានការព្យាបាលត្រឹមត្រូវ និងសម្អាតបាន ស្អាតល្អ ធ្វើឱ្យគាត់មានការឈឺចុកចាប់ មិនអាចដើរ ឬធ្វើ ការងារធ្ងន់អ្វីឡើយ។ កូនក៏នៅតូច ប្តីក៏រត់ចោល ហើយ ប្រាក់ចំណូលក៏មិនមានទៀត ធ្វើឱ្យគាត់អស់សង្ឃឹមជា ខ្លាំង។ ជាសំណាងល្អអង្គការមេគង្គផ្លាស (ម្តាយបង្កើត អង្គការវឌ្ឍនភាពសហគមន៍) បានបង្កើតគម្រោងដេរ កម្រាលជូតជើងនៅជិតផ្ទះគាត់ និងបានអនុញ្ញាត្តិឱ្យគាត់ ចូលធ្វើការជាមួយសមាជិក ដទៃទៀតដើម្បីបានប្រាក់ ចំណូលបន្ថែមចិញ្ចឹមកូន និងព្យាបាលជំងឺបន្ត។ ជាមួយ គ្នានោះដែរបុគ្គលិកខាង សុខភាពរបស់យើងក៏បានស្វះ ស្វែងរកមន្ទីរពេទ្យជំនាញដើម្បីជួយព្យាបាលជើងជូនគាត់ផងដែរ។ យើងបាននាំគាត់ទៅពិនិត្យ និងជួបគ្រូពេទ្យ ជំនាញនៅប្រទេសវៀតណាមពីព្រោះនៅជិត តែការ ចំណាយខ្ពស់ពេក ហើយម្យ៉ាងគេតម្រូវឱ្យគាត់កាត់ជើង ម្ខាងដែលឆ្លងរោគនោះចេញ។ ហេតុដូចនេះហើយទើប ក្រុម ការងារយើងសម្រេចមកស្វែងរកគ្រូពេទ្យជំនាញនៅ ភ្នំពេញ និងតាកែវទៀតដើម្បីបានច្បាស់ពីរោគវិនិច្ឆ័យ លើ ជើងរបស់គាត់។ ជាចុងក្រោយគាត់ក៏សម្រេចចិត្តទទួល ការវះកាត់នៅពេទ្យគៀនឃ្លាំង CSC នៅ ភ្នំពេញ ព្រោះថា គ្រូពេទ្យនៅទីនោះបាននិយាយថាជើងគាត់អាចរក្សានៅដដែល តែត្រូវតែវះយកឆ្អឹងជង្គង់ ដែលមានបញ្ហាចេញ ហើយគាត់អាចបន្តប្រើប្រាស់ជើងរបស់គាត់បានគ្រាន់តែមិនអាចធ្វើការបត់បែនជើង ដូចជាមនុស្សធម្មតាបានទេ។ គាត់ពិតជាសប្បាយចិត្តក្រោយទទួលបានការព្យាបាលឱ្យជាសះស្បើយ ក្រោមការជួយឧបត្ថមពីអង្គការយើងទាំង ថវិកា ពេលវេលា និងស្មារតី។ ដោយសារតែគម្រោងដេរ កម្រាល ជូតជើងត្រូវបានផ្អាកមួយរយៈគាត់ក៏បានដាក់ ពាក្យមកធ្វើការជាជាងកាត់នៅភ្នំពេញវិញ ដើម្បីបន្ត ចិញ្ចឹម កូនៗរបស់តទៅទៀត។ គាត់បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះចំពោះអង្គការដែលធ្វើឱ្យគាត់ អាច ក្រោកឈរ និងបានបន្តចិញ្ចឹមកូនៗរបស់គាត់តទៅទៀត បាន។
សុខភាព
ក. ការអប់រំនៅតាមសហគមន៍
អង្គការវឌ្ឍនភាពសហគមនន៍កំពុងធ្វើការជាមួយសាលាបឋម និងមត្តេយ្យសិក្សាចំនួន ១៤ ដោយយើងបានធ្វើការបណ្តុះបណ្តាលលោកគ្រូ អ្នកគ្រូលើជំនាញសុខភាពមាត់ធ្មេញ និងអនាម័យទូទៅ។ នៅរៀងរាល់មួយសប្តាហ៍ម្តងយើងក៏មានការអនុវត្តសកម្មភាពដុសធ្មេញនៅខាងក្រៅថ្នាក់របស់សិស្សានុសិស្សក្រោមការត្រួតពិនិត្យរបស់លោកគ្រូ អ្នកគ្រូផងដែរ។ ក្រៅពីនោះយើងក៏បានរួមចំណែកក្នុងសាងសង់ជាបង្គន់អនាម័យចំនួន ១២៤៨ ដល់កសិករក្រីក្រសម្រាប់ប្រើប្រាស់នៅក្នុងគ្រួសាររបស់គាត់ផងដែរ។ មកដល់ថ្ងៃនេះកសិករក្រីក្រមានបង្គន់អនាម័យប្រើប្រាស់ប្រមាណ ៩៥% ហើយការអនុវត្តអនាម័យរបស់ប្រជាជនក៏មានការកែប្រែបានច្រើនដែរ។
ខ. គាំទ្រឱ្យមានការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ
ជាទូទៅកសិករមានការយល់ច្រឡំ ហើយក្លាយជាជនរងគ្រោះបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យខុស។ គ្រូពេទ្យដែលមិនមានវិជ្ជាជីវៈត្រឹមត្រូវមួយចំនួន បានបំភិតបំភ័យអ្នកជំងឺឱ្យគិតថាគាត់មានជំងឺធ្ងន់ធ្ងរ ត្រូវធ្វើការវះកាត់ជាដើម ដើម្បីពួកគេទទួលបានប្រាក់កាសច្រើន នៅពេលដែលការវះកាត់មានបញ្ហាពួកគេមិនទទួលខុសត្រូវជាដើម។ នៅពេលដែលភ័យស្លន់ស្លោរពេក កសិករត្រូវបង្ខំចិត្តលក់ដីស្រែ ផ្ទះសម្បែងរបស់ពួកគាត់ក្នុងតម្លៃថោកដើម្បីធ្វើការព្យាបាល។ ដូច្នេះ ទើបអង្គការយើងតែងតែធ្វើការណែនាំឱ្យកសិករធ្វើការជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេសមួយឬពីរនាក់បន្ថែមទៀតនៅទីក្រុង ដើម្បីទទួលបានការវាយតម្លៃជំងឺបានត្រឹមត្រូវ។
អនាម័យ និងការការពារ
ក. សាលារៀន
សិស្សានុសិស្សច្រើនជាង ២០០,០០០ នាក់ទទួលបានការអប់រំផ្នែកសុខភាព
ខ. បង្គន់អនាម័យ
បើនិយាយពីពេលដែលគម្រោងចាប់ផ្តើមដំបូង យើង ឃើញថា នៅតាមផ្ទះនីមួយៗរបស់ប្រជាជនខ្មែរភាគច្រើន គឺមិនមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួននោះទេ។ បើ ធៀបនឹងពេលនេះ ឃើញថាស្ទើរតែគ្រប់ខ្នងផ្ទះសុទ្ធតែ មានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនប្រហែល ៩៥% ទៅហើយ។ នៅវៀតណាមឯនោះវិញ ក៏មិនខុសគ្នា ដែរភូមិខ្លះខ្វះខាតទឹកនៅក្នុងការប្រើប្រាស់ ធ្វើឱ្យបង្គន់ គ្មានអនាម័យ និងកខ្វក់ជាដើម។ ១៩ ឆ្នាំក្រោយពី គម្រោងបានអនុវត្តន៍នៅស្រុក ដឹក លិញ ឃើញថាកសិករ ភាគច្រើនមានបង្គន់អនាម័យប្រើប្រាស់នៅតាមគ្រួសារ រៀងៗខ្លួន ហើយការធ្វើអនាម័យក៏មានភាពល្អប្រសើរ ច្រើនដែរ។ បញ្ហាសត្វល្អិតដែលឆ្លងតាមលាមកក៏បាន កាត់បន្ថយពី ៩០% មកនៅត្រឹម ១០% វិញដែរ។ នៅ តំបន់អនុទន្លេមេគង្គឯនោះវិញ បង្គន់ត្រូវបានគេសាង សង់ឡើងនៅលើទឹក សម្រាប់ជាចំណីត្រី។ ប៉ុន្តែការសាង សង់បង្គន់បែបនេះត្រូវបានរាជរដ្ឋាភិបាលវៀតណាមហាមឃាត់ ពីព្រោះថាពង ឬកូនព្រូនដែលដោយតាមលាមក អាចនឹងមិនត្រូវបានស៊ីដោយត្រី ហើយទៅបង្កគ្រោះថ្នាក់ ដល់សុខភាពធ្ងន់ធ្ងរនៅពេលក្រោយទៀតបាន។ គ្រប់ តំបន់ដែលគម្រោងបានអនុវត្តយើងតែងតែចង់ឱ្យកសិករបានប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវតាមបច្ចេកទេស ប៉ុន្តែមានតម្លៃសមរម្យសម្រាប់កសិករក្រីក្រអាចទទួល យកបាន និងងាយស្រួលក្នុងការចួលរួមចំណែកក្នុងការ ចូលបដិភាគជាមួយយើង។