+855(0)965 33 33 42 info@cao-cambodia.org

ផ្នែកសិក្សាអប់រំ

សិក្សាក្រីក្រជាច្រើនកំពុងរង់ចាំជំនួយ ដើម្បីសម្រេច បាននូវក្ដីស្រម៉ៃរបស់ពួកគេ នៅពេលដែលគ្រួសារ របស់ពួកគេមិនមានលទ្ធភាព។

អង្គការវឌ្ឍនភាពសហគមន៍បានផ្ដល់ការគាំទ្រដល់ក្មេងៗក្រីក្របំផុតដែលមិនមានលទ្ធភាពបន្ត ការសិក្សារបស់ពួក គេបានជាមួយនឹងពីររូបភាពគឺ ផ្ដល់ជាប្រាក់ ១២០,០០០ រៀល ឬផ្ដល់ជាកង់ដោយគម្រោងជួយ ១៤០,០០០ រៀល និងគ្រួសារចួលរួម ៤០,០០០ រៀល។ ដូចទៅនឹងកម្មវិធី ផ្សេងៗទៀតដែរ អង្គការវឌ្ឍនភាពសហគមន៍ នៅតែទទូច ឱ្យមានការចូលរួមពីសហគមន៍ឱ្យបានខ្លាំងក្លា។ សហគមន៍ និងសាលារៀន គឺជាកម្លាំងចលកយ៉ាង សំខាន់ក្នុងការជម្រុញដល់សិក្សក្រីក្រទាំងអស់នោះមានស្មារតីបន្តការសិក្សារបស់ពួកគេ។ បើធ្វើដូច្នេះបាន ធ្វើអារម្មណ៍របស់ពួកគេមានភាពម្ចាស់ការ ពួកគេសប្បាយចិត្ត និងនិយាយថា “ពួកយើង ធ្វើបានហើយ!” អត្ថប្រយោជន៍ផ្សេងទៀត​គឺធ្វើឱ្យអ្នកទទួលផលបង្កើននូវការខិតខំប្រឹងប្រែងបន្ថែមទៀតឈានទៅរក ភាពជោគជ័យលើការសិក្សាជាមួយនឹងការគាំទ្រទាំងផ្លូវចិត្តពីសហគមន៍របស់ពួកគេ។ ទីបំផុត អង្គការវឌ្ឍនភាពសហគមន៍អាចធ្វើបានច្រើនជាមួយប្រភពធនធាន មានកំណត់មួយ ដោយការចូលរួមដ៏ខ្លាំងក្លាពីសហគមន៍ដែរ។

អង្គការវឌ្ឍនភាពសហគមន៍ជួយគាំទ្រកុមារក្រីក្រ ១០០ នាក់ រៀងរាល់ឆ្នាំ

ការចូលរួមពីសហគមន៍ គឺជាភស្តុតាងមួយបញ្ជាក់ពី សាមគ្គីភាព ដូច្នេះក្មេងក្រីក្រនឹងទទួលបានអាហារូប- ករណ៍ ឬកង់ទៅបន្តការសិក្សារបស់ពួកគេ។ ការចូលរួមពី​សហគមន៍ គឺជាលក្ខខ័ណ្ឌរបស់អង្គការវឌ្ឍនភាព សហគមន៍ សម្រាប់ជួយគាំទ្រសកម្មភាពនោះ។