ទុនបង្វិលខ្នាតតូច
គ្រាន់តែផ្ដល់ទុនមិនអាចកំណត់ឱ្យឃើញពីភាពខុសគ្នាអំពី ការថយចុះ ឬកើនឡើងនូវភាពក្រីក្រនោះទេ បច្ចេកទេស ទើបជាគន្លឹះសំខាន់។
ក. ដំណើការ
ការសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានជាការងារចំបាច់បំផុត។ យើងបានទំនាក់ទំនងជាមួយមេភូមិ ដើម្បីទទួល បានបញ្ជីឈ្មោះគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌ក្រីក្រ ១ និង ក្រីក្រ ២ ។ សម្រាប់គ្រួសារក្រីក្រ ១ គឺជាគ្រួសារ ក្រីក្របំផុត នោះយើងត្រូវពិនិត្យមើល តើគាត់ មានធនធានអ្វីខ្លះ (ដី ឬកម្លាំងពលកម្ម) ដើម្បីងាយស្រួលក្នុងការ កំណត់សកម្មភាពគម្រោងជាមួយគាត់។ ប្រសិនបើគ្មាន ទាំងអស់នេះទេ យើងគិតបន្តទៀតលើការផ្ដល់អាហា- រូបករណ៍ទៀត ប្រសិនបើគាត់មានកូននៅបន្តការសិក្សា ឬក៏ផ្ដល់ជំនួយបន្ទាន់នានាបើចាំបាច់។ ប្រសិនបើគាត់មានលទ្ធភាពសម្រាប់ការវិនិយោគថ្មីណាមួយ យើងធ្វើ ការពិភាក្សាជាមួយគាត់ និងតម្រូវឱ្យមានការឯកភាពពី ពួកគាត់ អង្គការវឌ្ឍនភាពសហគមន៍ មិនធ្វើការងារណា ដែលពួកគាត់មិនចង់នោះទេ ហើយក៏មិនធ្វើសកម្មភាព ណាដែលជាក់ស្ដែងមិនអាចទៅរួចដែរ។