+855(0)965 33 33 42 info@cao-cambodia.org

អំពីពួកយើង

អង្គការវឌ្ឍនភាពសហគមន៍ (CAO) គឺជាអង្គការក្នុង ស្រុក​មួយដែលបានបំលែងខ្លួនពីអង្គការមេគង្គផ្លើសកម្ពុជា។ ពួក​យើងមានបទពិសោធជាង ១១ ឆ្នាំមកហើយ​លើការងារ​អភិវឌ្ឍន៍សហគមន៍នៅក្នុងស្រុករំដួល​ជាមួយអង្គការ​មេគង្គ​- ផ្លើសកម្ពុជា (សូមមើលគេហទំព័ររបស់អង្គការមេគង្គផ្លើស៖ http://mekongplus.org)។ អង្គការវឌ្ឍនភាពសហគមន៍ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២០ ដែលមានទីស្នាក់ការនៅ ស្រុករំដួល ខេត្តស្វាយរៀង។ អង្គការវឌ្ឍនភាពសហគមន៍ បានបន្តបេសកកម្មរបស់មេគង្គផ្លើសកម្ពុជា ដែលបានអនុ- វត្តន៍តាំងពីឆ្នាំ ២០០៩ មកជាមួយគោលដៅរួមមួយនោះគឺ កាត់បន្ថយភាពក្រីក្រនៅជនបទ ។ បញ្ហាសំខាន់មួយទៀតគឺ ផលិតកម្មកសិកម្មទាប ដែលធ្វើឱ្យកសិករចំណាកស្រុកយ៉ាង ច្រើនខែជារៀងរាល់ឆ្នាំ។ តាមរយៈការសិក្សាមុនឆ្នាំ ២០០៩ គឺ ៨០% នៃគ្រួសារក្រីក្រ មានយ៉ាងតិចសមាជិកពេញវ័យម្នាក់ ចំណាកស្រុកទៅរកការងារធ្វើនៅ ខេត្តផ្សេងៗ និងរាជាធានី ភ្នំពេញ។ កត្តានេះធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើ សុវត្ថិភាពការងារ សុខភាព បញ្ហាសង្គមនានា និងប៉ះពាល់ យ៉ាងខ្លាំងដល់ការអប់រំរបស់កុមារ ដោយសារឪពុកម្ដាយមិន សូវបានមើលថែរក្សា អប់រំ និងជម្រុញបន្ថែម។
យើងមានបុគ្គលិកដែលជាជនជាតិខ្មែរជាង ១០ នាក់កំពុងធ្វើការជាមួយ យើង ហើយវាក៏ជាការងារមួយដែលជួយរអភិវឌ្ឍន៍សហគមន៍របស់ពួកគេ ផងដែរ។ យើងមានក្រុមការងារចំរុះដូចជា៖ ក្រុមដាំដុះ និងចិញ្ចឹមសត្វ អប់រំសុខភាព បង្កើនប្រាក់ចំណូល ទុនបង្វិល និងបរិស្ថាន។ យើងតែងតែធ្វើ ការរួមបញ្ចូលរវាងកម្មវិធីដែលយើងមាន និងការចូលរួមពីសហគមន៍។ ការ ចូល រួមចំណែកទាំងអស់នេះហើយ គឺជាគន្លឹះនាំយើងទៅរកភាពជោគ ជ័យ។ ហើយអ្វីដែលសំខាន់គ្រប់សកម្មភាពទាំងអស់ត្រូវតែចំណាយតិច តែទទួល បានផ្លែផ្កាច្រើន។

នាយកប្រតិបត្តិរបស់យើង

អ្នកស្រី យ៉ាន់ កុសល ជានាយកប្រតិបត្តិនៃអង្គការវឌ្ឍនភាពសហគមន៍ (CAO) ។ អ្នកស្រីបានបំពេញ ការងារជាមួយអង្គការមេគង្គផ្លើសអស់រយៈពេលជាង ១០ ឆ្នាំលើការងារអភិវឌ្ឍន៍សហគមន៍។ អ្នកស្រី ជាអ្នកដឹកនាំស្ត្រីម្នាក់ដែលមានសមត្ថភាព ការប្តេជ្ញាចិត្តខ្ពស់ និងខិតខំកសាងក្រុមមួយឱ្យបានល្អ ដើម្បី ចូលរួមជាមួយគ្រួសារក្រីក្រនៅជនបទ ដើម្បីបង្កើនប្រាក់ចំណូល និងកម្រិតជីវភាពរស់នៅនាពេល អនាគត។ គាត់តែងតែនិយាយថាគុណតម្លៃរបស់យើងគឺ “ចូលឱ្យដល់សហគមន៍ ប្រើជីវិតផ្ទាល់ខ្លួនជា មួយគាត់ ស្វែងយល់ពីពួកគាត់ និងផ្ដល់សេចក្ដីស្រឡាញ់ឱ្យពួកគាត់! ចាប់ផ្ដើមពីអ្វីដែលពួកគាត់បានដឹង អភិវឌ្ឍន៍ពីអ្វីដែលគាត់មាន ដូច្នេះនៅពេលដែលសមទ្ធិផលនោះលេចចេញជារូបរាង ពួកគាត់នឹងនិយាយ ថា” យើងបានធ្វើវាដោយខ្លួនយើង ” ។
អ្នកស្រីកើតនៅឆ្នាំ ១៩៨៦ នៅខេត្តកណ្តាល នៃប្រទេសកម្ពុជា។ អ្នកស្រីបានបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យកសិកម្ម ជំនាញពេទ្យសត្វ។ អង្គការមេគង្គផ្លើស គឺជាបទពិសោធន៍ការងារដំបូងរបស់ គាត់។ ការងារដំបូងរបស់អ្នកស្រីជាមួយអង្គការមេគង្គផ្លើស គឺផ្ដល់ការព្យាបាលសត្វ ផ្ដល់វគ្គបណ្ដុះ- បណ្ដាលច្ចេកទេសចិញ្ចឹមសត្វ និងការងារតាមដានការចិញ្ចឹមសត្វជាមួយកសិករ។ នៅឆ្នាំ​២០១២​ អ្នកស្រី ត្រូវបានអង្គការមេគង្គផ្លើសតែងតាំងជាប្រធានកម្មវិធី។ អ្នកស្រីជាពេទ្យសត្វ ដែលមិនធ្លាប់បានសិក្សា ឬក៏គិតអំពីការងារគ្រប់គ្រងទេ ប៉ុន្ដែលោក Bernard និងក្រុមប្រឹក្សាភិបាលនៃ អង្គការវឌ្ឍនភាពសហគមន៍ បានឱ្យអ្នកស្រីរយៈពេល ៣ ខែ ដើម្បីសាកល្បងការងារ ហើយអ្នកស្រីក៏ទទួលបានជោគជ័។ អ្នកស្រីក៏មាន ឱកាសទទួលបានបទពិសោធន៍ និងការរៀនសូត្រពីអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសដទៃៗទៀត ដែរ។ អ្នកស្រីក៏បានទៅប្រទេសឥណ្ឌាហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម និងថៃ។ អ្នកស្រីបានរៀនអំពី ការងារគ្រប់គ្រង អ្នកបច្ចេកទេសកសិកម្ម និងធ្លាប់ជាបុគ្គលិកតូចតាច។ អ្នកស្រីបានរៀបការនៅឆ្នាំ ២០១២ ។ សព្វថ្ងៃអ្នកស្រីជាប្រធានក្រុមការងារជាង ១០ នាក់ ដែលជាអ្នកគ្រប់គ្រងកម្មវិធីនៅស្រុករំដួល។