+855(0)965 33 33 42 info@cao-cambodia.org

ទុនបង្វិលខ្នាតតូច

គ្រាន់តែផ្ដល់ទុនមិនអាចកំណត់ឱ្យឃើញពីភាពខុសគ្នាអំពី ការថយចុះ ឬកើនឡើងនូវភាពក្រីក្រនោះទេ បច្ចេកទេស ទើបជាគន្លឹះសំខាន់។

សហគមន៍ដែលយើងកំពុងធ្វើការមានប្រជាជនប្រមាណ ១៥​​ ទៅ ២០% រស់នៅក្រោមបន្ទាត់ក្រីក្រ។​ អង្គការ វឌ្ឍនភាពសហគមន៍នឹងជួយពួកគាត់ឱ្យចេញផុតពី ស្ថាន​ភាពនេះក្នុងរយៈពេល ៤ ទៅ ៥​ ឆ្នាំ ដោយផ្ដល់ការបណ្ដុះ បណ្ដាលបច្ចេកទេស ផ្ដល់ទុនបង្វិល និងបង្វឹកដោយ បុគ្គលិកជំនាញផ្ទាល់។ ជាមធ្យមប្រាក់ចំណូល​នឹងកើន ឡើង ២៥% ក្នុងមួយឆ្នាំ ហើយប្រាក់ចំណូលរបស់ពួក គាត់នឹងអាចកើនឡើងទ្វេរដងក្នុងរយៈពេល ៤​ទៅ ៥​ឆ្នាំ។ នៅក្នុងកាលទេសមួយដែលអង្គការ​វឌ្ឍនភាពសហគមន៍ នឹងឈប់គាំទ្រនៅពេលដែលប្រាក់ចំណុលរបស់គាត់ ឡើងដល់ ៤,៥០០ រៀល ទៅ ៦,៥០០ រៀល ក្នុង ម្នាក់/ថ្ងៃ។​​​ ទោះជាយ៉ាងណាយើងនៅតែ​បន្តតាមដាន ដើម្បីធានាថាភាពក្រីក្រនឹងមិនវិលត្រឡប់មកវិញទេ ដែលករណីនេះអាចកើតឡើងវិញតិចជាង ១០​% ប៉ុណ្ណោះ។

ក. ដំណើការ

ការសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានជាការងារចំបាច់បំផុត។ យើងបានទំនាក់ទំនងជា​មួយមេភូមិ​ ដើម្បីទទួល បានបញ្ជីឈ្មោះគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌ក្រីក្រ ១ និង ក្រីក្រ ២ ​។ សម្រាប់គ្រួសារក្រីក្រ ១ គឺជាគ្រួសារ ក្រីក្របំផុត នោះយើងត្រូវពិនិត្យមើល តើគាត់ មានធន​ធានអ្វីខ្លះ (ដី ឬកម្លាំងពលកម្ម) ដើម្បីងាយស្រួលក្នុងការ កំណត់សកម្មភាពគម្រោងជា​មួយគាត់។ ប្រសិនបើគ្មាន ទាំងអស់នេះទេ យើងគិតបន្តទៀតលើការផ្ដល់អាហា- រូបករណ៍ទៀត ប្រសិនបើគាត់មានកូននៅបន្តការសិក្សា ឬក៏ផ្ដល់ជំនួយបន្ទាន់នានាបើចាំបាច់។ ប្រសិនបើ​គាត់​​មាន​លទ្ធភាពសម្រាប់ការវិនិយោគថ្មីណាមួយ យើងធ្វើ ការពិភាក្សាជាមួយគាត់ និងតម្រូវ​ឱ្យមានការឯកភាពពី ពួកគាត់ អង្គការវឌ្ឍនភាពសហគមន៍ មិនធ្វើការងារណា ដែលពួកគាត់​មិន​ចង់នោះទេ ហើយក៏មិនធ្វើសកម្មភាព ណាដែលជាក់ស្ដែងមិនអាចទៅរួចដែរ។

ជាធម្មតាកសិករក្រីក្រនឹងបាក់ទឹកចិត្ត ព្រោះតែការ បរាជ័យដដែលច្រើនដង។ ដូច្នេះវាចាំបាច់​ក្នុងការជ្រើស រើសការវិនិយោគតូចមួយជាមួយនឹងការត្រឡប់មកវិញយ៉ាងរហ័ស និងមាន​សុវត្ថិភាព។​ ​ប្រាក់ចំណេញតិចតួច ប៉ុន្តែនេះគ្រាន់តែការចាប់ផ្ដើមប៉ុណ្ណោះ។ ទុនបង្វិលខ្នាត តូច មិនអាចគ្រប់ដណ្ដប់លើការវិនិយោគទាំងស្រុងនោះ ទេ។ អង្គការវឌ្ឍនភាពសហគមន៍នឹងទៅ​ជួបអ្នកខ្ចីជា ទៀងទាត់ យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ សម្រាប់បង្ហាត់បង្រៀនពួក​គាត់។ អ្នកខ្ចីត្រូវព្រមធ្វើតាម បច្ចេកទេស។ ឧទាហរណ៍កូនមាន់ត្រូវតែមកពីប្រភព ដែលមាន​សុវត្ថិភាពហើយត្រូវចាក់វ៉ាក់សាំង។
បន្ទាប់ពី ៥-៦ ខែ ឬក្រោយពេលប្រមូលផលប្រាក់កម្ចី ត្រូវសងវិញ។ ក្នុងករណីតិចតួចប៉ុណ្ណោះ ដែលអ្នកខ្ចី ហើយមិនសងប្រាក់វិញ ដោយសារតែផលិតកម្មរបស់ គាត់បរាជ័យ ឬមានភាព​អាសន្នក្នុងគ្រួសារ។ ក្នុងករណី នេះ អង្គការវឌ្ឍនភាពសហគមន៍នឹងពិចារណាក្នុងការ ពន្យា រយៈពេលសងប្រាក់វិញឬនឹងធ្វើឯកសារកម្ចីសារថ្មីបន្តលើទឹកដែលនៅសល់។
ប្រាក់កម្ចីនេះ នឹងត្រូវបានពិចារណាបបន្តរហូតដល់ប្រាក់ ចំណូលគ្រួសារបានកើនឡើងយ៉ាង ហោច​ណាស់លើស ពី ៤,០០០ រៀល /សមាជិក/ថ្ងៃ ហើយមានស្ថេរភាពជាង មុន។ កម្មវិធីផ្ដល់​ទុនបង្វិល​​ទទួលបានជោគជ័យជា សកល។ ជាធម្មតាសម្រាប់មួយគ្រួសារ អង្គការវឌ្ឍន- ភាពសហគមន៍ ត្រូវចំណាយប្រហែល ៨០ ដុល្លារ / ឆ្នាំ៖ នេះរួមបញ្ចូលទាំងការពង្រឹងសមត្ថភាព គ្រួសារដែល ទទួលបានកម្ចី ហើយការកើនឡើងនៅវដ្ដកម្ចីថ្មីជាបន្ តបន្ទាប់ទៀត។ វារួមបញ្ចូល ទាំងប្រាក់ខែបុគ្គលិក ថ្លៃធ្វើ ដំណើរ និងចំណាយលើវគ្គបណ្តុះបណ្តាល។ ប៉ុន្តែផល ដែលទទួល បានមកវិញនោះ គឺការកើនឡើងប្រាក់ ចំណូលសម្រាប់គ្រួសារអ្នកទទួលផលជាមធ្យម ២២៨ ដុល្លារ / ឆ្នាំ។