+855(0)965 33 33 42 info@cao-cambodia.org

កសិកម្ម

កសិដ្ឋានគំរូ ដែលបានរៀនសូត្រពីបច្ចេកទេសងាយៗ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយសុខសុវត្ថិភាព

ក្រុមអ្នកក្សេត្រសាស្រ្ត និងបសុពេទ្យរបស់អង្គការវឌ្ឍន​- ភាព​សហគមន៍ តែងតែចុះជួបផ្ទាល់ ដើម្បីចំណាយពេល នៅជាមួយកសិករ​ និងស្តាប់ពីបញ្ហានានារបស់ពួកគាត់។ ការចុះដល់សហគមន៍ដូចនេះគឺងាយស្រួលឱ្យកសិករ អាចលើកពីបញ្ហានានាដែលពួកគាត់កំពុង ឬតែងតែជួប ប្រទះ ធ្វើយ៉ាងណារកដំណោះស្រាយឱ្យទាន់ ពេលវេលា និងមានភាពល្អប្រសើរឡើងវិញ។ ការធ្វើកសិកម្មរបស់ កសិករភាគច្រើនគឺតែងតែជួបប្រទះនូវបញ្ហាជាច្រើនដូចជាផលិតមិនគ្រប់តាមតម្រូវការទីផ្សារ ដោយសារខ្វះ បច្ចេកទេស បញ្ហាប្រាក់កាសសម្រាប់យកមកចំណាយ ជាដើម ទាំងអស់នេះសុទ្ធតែជាបញ្ហា និងហានិភ័យ សម្រាប់កសិករយើង។ ហេតុនេះ អង្គការវឌ្ឍនភាព- សហគមន៍មានទស្សនវិស័យវែងឆ្ងាយក្នុងការដោះស្រាយ បញ្ហាទាំងអស់នេះឱ្យស្របទៅនឹងស្ថានភាពដែលសហ- គមន៍កំពុងជួបប្រទះ ដោយធ្វើយ៉ាងណាមិនប្រើប្រាស់ការ ចំណាយច្រើន នឹងមិនពឹងផ្អែកទាំងស្រុងទៅលើអង្គការ។ នៅក្នុងបរិបទរបស់អង្គការឌ្ឍនភាពសហគមន៍ គឺយើង តែងតែជ្រើសរើសកសិករគំរូ ធ្វើជាអ្នកបង្ហាត់បង្ហាញ និង បង្រៀនទៅដល់កសិករដទៃទៀតដែលរស់នៅជុំវិញពួក គាត់ជាក្រុមដែលមានសមាជិក ១០ ទៅ ២០​នាក់ចូលរួម ហើយពួកគាត់អាចមកជជែកពិភាក្សា និងមើលការអនុវត្ត ផ្ទាល់ពីកសិករគំរូ ក្រោមការសម្របសម្រួលពីអ្នកបច្ចេក- ទេសដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ។

សកម្មភាពផ្សេងៗ

ការដាំបន្លែគ្របសំណាញ់ជំនួសឱ្យការប្រើ ប្រាស់ជី និងថ្នាំពុលគីមី

ទម្លាប់របស់កសិករយើង ភាគច្រើននៅក្នុងការដាំបន្លែ សម្រាប់ហូបជាលក្ខណៈគ្រួសារ គឺ​ប្រមូលផលតែម្ដង​ ហើយប្រើប្រាស់ធនធានដែលមានសព្វបែបយ៉ាងដោយ មិនគិតបរិមាណ​ដែលដំណាំត្រូវការទេ។ ឧទាហរណ៍នៅ តាមទីជនបទការប្រើប្រាស់ជីធម្មជាតិ ឬគីមី និងថ្នាំ​កំចាត់​សត្វល្អិតគឺ មានការប្រើប្រាស់ច្រើនហួសប្រមាណ ព្រោះ តែពួកគាត់គិតថាប្រើកាន់តែ​ច្រើន កាន់តែមានប្រសិទ្ធិ- ភាព។ ហេតុដូនេះហើយទើបអង្គការវឌ្ឍនភាពសហគមន៍ បានលើក​យក​វិធី​សាស្រ្តមួយដ៏ល្អ ហើយចំណាយតិចនៅ ក្នុងការដាំបន្លែដោយធ្វើការគ្របសំណាញ់ យកមកផ្សព្វ- ផ្សាយដល់កសិករយើង។ បន្លែដែលបានគ្របសំណាញ់ គឺនឹងត្រូវបានការពារពីការ​បំផ្លាញពីសត្វល្អិត ការពារពី ដំណត់ទឹកភ្លៀងដែលអាចបំផ្លាញស្លឹក ឬទឹកភ្លៀងជោគ ជាំពេក សន្សំសំចៃទឹកនៅរដូវប្រាំង សន្សំសំចៃជីធម្មជាតិ និងចំណេញពេលវេលា។ អ្វីដែលជា​ពិសេស​នោះកសិករ អាចធ្វើការដាំដុះពេញមួយឆ្នាំតែម្តង​ដែលធ្វើឱ្យបន្លែទទួល បានតម្លៃខ្ពស់​ផងដែរ។

​​ការចិញ្ចឹមសត្វលើកំរាលស្ងួត

វិធីសាស្រ្តក្នុងការកាត់បន្ថយផលប៉ះពាល់ ឬបំពុល បរិស្ថានដែលកើតពីលាមកសត្វនោះ ​ គឺការ​ចិញ្ចឹមសត្វ ដោយធ្វើឱ្យផ្ទៃទ្រុងស្ងួតជានិច្ច។ វិធីសាស្រ្តនេះអាចឱ្យ កសិករប្រើប្រាស់កាក​សំណល់​​ស្ងួតនោះយកមកធ្វើជាជី ធម្មជាតិសម្រាប់ដំណាំបានយ៉ាងល្អ។ វិធីសាស្រ្តនៅក្នុង ការ​ធ្វើនោះ គឺយកអង្កាមដែលបានលាយជាមួយនឹង អតិ- សុខុមប្រាណទ្រីកូឌែម៉ា* យកមកក្រាល​នៅពីលើផ្ទៃទ្រុង ទាំងមូលមុននឹងដាក់សត្វចូល។ ធ្វើដូចនេះកសិករនឹង សន្សំសំចៃទឹកសម្រាប់​លាង​សំអាតសត្វ និងពេលវេលា បានទៀតផង។ នៅពេលដែលសត្វធំដល់ពេលលក់ គេ អាច​កើបយកកំរាលនោះទៅប្រើប្រាស់ជាជីកំប៉ុសលើ ដំណាំផ្សេងៗបានយ៉ាងល្អ។

ចំណាំ៖ *ទ្រីកូឌែម៉ា គឺជាអតិសុខុមប្រាណ ដែលជួយ ឱ្យឬសរបស់ដំណាំមានភាពធន់ទ្រាំ​ទៅនឹងជំងឺផ្សេងៗ និងជាជីធម្មជាតិដែលមានតម្លៃថោក​ទៀតផង។

ធនាគារសត្វ (គោ ជ្រូក និងមាន់)

កាលដើមឡើយនៅក្នុងប្រទេសកម្ពុជា គោត្រូវបានគេប្រើ ប្រាស់ជាកំលាំងអូសទាញ និងភ្ជួរ​រាស់ដីសម្រាប់ធ្វើ កសិកម្ម ហើយលាមកគោគឺជាជីកំប៉ុស្ដិ៍ធម្មជាតិដ៏ល្អ សម្រាប់គ្រប់ដំណាំ។​ ប្រសិនបើកសិករក្រីក្រមានគោ ចិញ្ចឹមគឺប្រៀបបាននឹងមានប្រភពចំណូលដែលមិនចេះរីងស្ងួត​មួយសម្រាប់គាត់អញ្ចឹង។ បើក្នុងករណីចាំបាច់ណា មួយ គាត់អាចលក់កូនគោរបស់គាត់យក​មកដោះស្រាយ បាន ហើយនៅឆ្នាំបន្ទាប់ៗមេគោរបស់គាត់នឹងមានកូនថ្មី បន្តទៀត។​ ជាមធ្យម​គោមេមួយក្បាលមានតម្លៃប្រហែល ១,៦០០,០០០ រៀលដូច្នេះហើយការចិញ្ចឹមគោនៅតែជា​ឧបសគ្គ​សម្រាប់​កសិករក្រីក្រ ព្រោះតែពួកគាត់មិនមាន លទ្ធភាពក្នុងការទិញយកមកចិញ្ចឹម។ ដើម្បីជួយដល់ កសិករក្រីក្រឱ្យមានលទ្ធភាពចិញ្ចឹមគោបានអង្គការវឌ្ឍន- ភាពសហគមន៍ បាន​ប្រមូលផ្តុំកសិករក្រីក្រជាក្រុមរួចធ្វើ ការផ្តល់ជាគោមេ ចំនួន ១ ឬ ២ក្បាល ដល់សមាជិកក្រុម​ដើម្បី​ឆ្លាស់គ្នាចិញ្ចឹម។ សមាជិកបន្ទាប់នឹងទទួលបាន កូនគោដែលកើតចេញពីមេគោនោះទៅ​ចិញ្ចឹមបន្ត។

ការបណ្តុះបណ្តាលភ្នាក់ងារសុខភាពសត្វភូមិ ឡើងវិញដោយអ្នកបច្ចេកទេស

ការផ្តល់សេវាកម្មផ្នែកបសុព្យាបាលរបស់ភ្នាក់ងារសុខ- ភាពសត្វភូមិនៅតាមសហគមន៍គឺ ពិត​ជាសំខាន់ខ្លាំង ណាស់ព្រោះមានតែភ្នាក់ងារសុខភាពសត្វភូមិទេដែលជាអ្នករស់នៅជិត និង​ដឹងពី​បញ្ហានានាដែលកើតមានឡើង លើសត្វចិញ្ចឹមរបស់កសិករបានច្បាស់ និងទាន់ពេល​- វេលា។ រៀងរាល់ ៦ខែម្តង អង្គការវឌ្ឍនភាពសហគមន៍ តែងតែធ្វើការជួបជជែក ពិភាក្សា ពីបញ្ហាថ្មីៗដែលកើត មាន ស្វែងរកដំណោះស្រាយរួមគ្នា និងផ្តល់នូវបច្ចេក- ទេសថ្មីៗទៀត ដល់ពួកគាត់។

ការអភិវឌ្ឍដែលផ្តើមពីធនធានដែលកសិករមានស្រាប់

អង្គការវឌ្ឍនភាពសហគមន៍​ បានផ្តល់នូវវគ្គបណ្តុះ បណ្តាលបច្ចេកទេស ការធ្វើវ៉ាក់សាំង និង ការអនុវត្តផ្ទាល់ ឱ្យកសិករបានឃើញ ដើម្បីឱ្យវាកាន់តែមានភាពប្រសើរ ឡើង និងប្រើប្រាស់ ធនធានដែលកសិករមានស្រាប់នៅ ជុំវិញផ្ទះរបស់ពួកគាត់។ ដូចជាការផ្តល់ចំណីដល់ ជ្រូក មាន់ ត្រី របស់កសិករ គឺយើងតែងតែណែនាំឱ្យកសិករប្រើ ប្រាស់ កន្ទក់ បន្លែ បាយដែលនៅ សល់ ពោត ជន្លេន ជាមួយនឹងចំណីលាយស្រេច នៅក្នុងបរិមាណមួយដែល មានគុណភាព តែចំណាយតិច ដើម្បីឱ្យកសិករយើង ទទួលបាននូវប្រាក់ចំណេញខ្ពស់។