+855(0)965 33 33 42 info@cao-cambodia.org

បរិស្ថាន

លោក ផាន្នី ជាគ្រូបច្ចេកទេសកសិកម្មរបស់អង្គការ​វឌ្ឍនភាពសហគមន៍ គឺជាអ្នកផ្សព្វផ្សាយអំពីសួនបន្លែ សុវត្ថិភាពដែលការពារដោយសំណាញ់មុង វាកាត់ បន្ថយ​បញ្ហាសត្វល្អិត និងជំងឺ ដូច្នេះហើយវាមិនត្រូវការ ថ្នាំពុលគីមីទេ។

តើអ្វីដែលអង្គការវឌ្ឍនភាពសហគមន៍បានធ្វើដើម្បីបរិស្ថាន?

ការគ្រប់គ្រងប្លាស្ទិចនៅសាលា។ សាលារៀនគឺជាកន្លែង​អប់រំ ដូច្នេះការអនុវត្តល្អរបស់គ្រូ និង​សិស្ស​រាល់ថ្ងៃនឹង​បង្កើតទម្លាប់ល្អជាដល់យុវជន ហើយពួកគេនឹងដឹងច្បាស់​អំពីផលអវិជ្ជមាន​របស់ផ្លាស្ទិច។ សាលារៀនស្អាត ធនធានល្អ និងបរិយាកាសល្អ។

ដើមឈើបរិស្ថាន

អង្គការវឌ្ឍនភាពសហគមន៍ លើកទឹកចិត្តប្រជាជនឱ្យដាំ​ដើមឈើបន្ថែមទៀត ដោយផ្ដល់កូន​ឈើឱ្យដាំនៅតាម​វត្តអារាម សាលារៀន និងតាមសហគមន៍តែត្រូវប្រាកដថា មានរបងការពារ​បានល្អ (ការពារពីសត្វគោ ក្របី ។ ល។ ) និងស្រោចទឹក។ បន្ទាប់ពីពីរបីខែប្រសិនបើដើមឈើ​ដុះ​លូតលាស់ល្អ អង្គការវឌ្ឍនភាពសហគមន៍នឹងផ្តល់កូន​រុក្ខជាតិបន្ថែមទៀត។

បន្លែសុវត្ថិភាព

អង្គការវឌ្ឍនភាពសហគមន៍ បានជម្រុញការអនុវត្តន៍ល្អ​បំផុតនៅក្នុងវិស័យកសិកម្មយ៉ាង​សកម្មដើម្បីជំនួសការ​ប្រើប្រាស់សារធាតុគីមីហួសប្រមាណ និងខុសបច្ចេក​- ទេស​ដោយប្រើជី​កំប៉ុស និងមធ្យោបាយធម្មជាតិ។

ឡជីវឧស្ម័ន

អង្គការវឌ្ឍនភាពសហគមន៍ ក៏បានលើកកម្ពស់ការសាង សង់ឡជីវឧស្ម័នផងដែរ។ លាមកគោ ក្របី និងលាមក ជ្រូក លាយជាមួយទឹក រួចដាក់បញ្ចូលក្នុងប្រព័ន្ធឡជីវ ឧស្ម័ន ដើម្បីបង្កើតជា​ឧស្ម័ន​មេតាន។ វាត្រូវបានប្រើប្រាស់ សម្រាប់ចំអិនអាហារក្នុងផ្ទះបាយជំនួសអុស។ វិធីសាស្រ្ត​នេះមានគុណសម្បត្តិជាច្រើន: ឧស្ម័នមេតានត្រូវបានដុត ដូច្នេះវាលែងបញ្ចេញនៅក្នុង​បរិយាកាសទៀត​ ហើយដើម ឈើក្នុងស្រុកត្រូវបានអភិរក្ស ហើយកន្លែងចិញ្ចឹមជ្រូក លែងមាន​ក្លិន​ទៀតហើយ!