ដំណើរកម្សាន្តតាមដងទន្លេមេគង្គ
ដំណើរកម្សាន្តតាមដងទន្លេមេគង្គ សូមអញ្ជើញចូល រួមដំណើកម្សាន្តចម្លែក …… ដំណើរចុះមូលដ្ឋាន
ដំណើរកម្សាន្តសាមគ្គីភាព
ពិតណាស់ ដើម្បីជួយជនក្រីក្រនៅកម្ពុជា មានវិធីមួយ គឺផ្ដល់អំណោយទៅរួចរាល់ហើយ។ ប៉ុន្តែនៅ អង្គការវឌ្ឍនភាពសហគមន៍ យល់ថាវាកាន់មានអត្ថន័យជាង នេះទៀត គឺទៅឱ្យឃើញនឹងភ្នែក បេះដូង និង ដួងចិត្តរបស់យើង។ នេះគឺជាគោលបំណងនៃការជិះកង់ពិសេសដែលយើងស្នើសុំ។ ដំណើរទស្សនកិច្ចក្នុងនាម សាមគ្គីភាព ជិតស្និទ្ធនឹងធម្មជាតិ និងមនុស្ស ហើយអ្វីមួយជាសុបិន ប៉ុន្ដែវាជាការពិតជាក់ស្តែងផងដែរ។ អ្នកត្រលប់មកផ្ទះវិញ ភាពនឿយហត់ ជំនឿជាក់ និង គុណតម្លៃដក់ជាប់ក្នុងអារម្មណ៍។ អ្នកមានអារម្មណ៍ថាបានបំពេញ បានស្គាល់ពិភពលោក និងមនុស្សជុំវិញខ្លួនកាន់តែច្បាស់។
តាមរយៈការចូលរួមជាមួយពួកយើង ដូចជាអ្នកបានចូលរួមគម្រោងរបស់យើងទាំងអស់ដែរ
អ្នកដំណើរម្នាក់ៗ គឺសុទ្ធជាដៃគូដ៏ល្អមួយ រាល់ជំហានប្រឹងរុញច្រានកង់របស់អ្នកទៅមុខ គឺជាការជំនួយមួយផ្នែកផ្សេងទៀតសម្រាប់គម្រោង ។ ដំណើរកម្សាន្តតាម ដងទន្លេមេគង្គ គឺជាប្រភពធនធានដ៏សំខាន់មួយរបស់ពួកយើង។ ប៉ុន្តែវាក៏ជាឱកាស ដើម្បីចែករំលែកឧត្តមគតិរបស់យើងដែរ។ នៅលើកង់របស់អ្នក អ្នកឃើញ ប្រទេសនោះ និងជួបអ្នកស្រុកនៅទីនោះ។ ពីភូមិមួយទៅភូមិមួយយើងឃើញ យើងជួបសន្ទនា និងយើងយល់ដឹងច្រើនអំពីវា។ មនុស្សម្នាក់ៗមានអារម្មណ៍ថា ពិបាកណាស់ នៅពេលយើងវាស់វែងពីភាពជោគជ័យ។ ទោចក្រយានធ្វើដំណើរទៅគ្រប់ទិសទីតាមដងផ្លូវ ទាំងផ្លូវតូចៗ ទាំងផ្លូវធំ ។ នៅពេលខ្លះយើងឆ្លងទន្លេ យើងជួបក្រុមក្មេងៗសប្បាយរីករាយណាស់នៅពេលដែលបានជួបអ្នកឆ្លងកាត់ភូមិរបស់ពួកគេ។ ហើយអ្នកក៏បានឆ្លងកាត់ប្រាង្គប្រាសាទជាច្រើន។ នៅក្នុងដំណើរ របស់យើង យើងជួបហើយយើងនឹងពេញចិត្ត។
ដំណើរកម្សាន្តគ្មានកាបូន
យើងប្តេជ្ញាប្រើប្រាស់ឱ្យសមមូលនៃកាបូននៃដំណើរទស្សនកិច្ចរបស់អ្នក និងការហោះហើរ របស់អ្នកនៅក្នុងកម្មវិធីរបស់យើងដែលប្រឆាំងនឹងការផ្លាស់ប្តូរអាកាសធាតុ (បច្ចុប្បន្ន ១០០ ផោនសម្រាប់អ្នកចូលរួម) ។
សក្ខីភាព
“ គ្រួសារទាំងមូល និងអ្នកជិតខាងរបស់ពួកគេស្វាគមន៍ពួកយើង។ នៅផ្ទះមួយដែលសាងឡើងដោយសរសរឈើផុតពីដី នៅខាងក្រោមនោះ មានដូនចាស់ ម្នាក់កំពុងដេកនៅលើគ្រែ គាត់មិនអាចក្រោកឡើងបាន ដូច្នេះខ្ញុំក៏ទៅរកគាត់ ខ្ញុំអាណិតគាត់ណាស់។ គាត់បានមើលមកខ្ញុំយ៉ាងយូរ ហើយនិយាយដោយសម្ដី ស្រទន់មកកាន់ ខ្ញុំគិតថាគ្រាន់តែការសន្ទនារវាងខ្ញុំ នឹងជីដូននោះយើងអាចស្គាស់ពីអ្នកផ្សេងៗទៀតនៅទីនោះបាន។”
OUR PARTNERS
Mekong Plus Orgnization
Provincial Department of Agriculture, Forestry and Fishery of Svay Rieng
Ministry of Women’s Affairs