ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ អង្គការវឌ្ឍនភាពសហគមន៍ សហការជាមួយមន្ទីរកិច្ចការនារីខេត្តស្វាយរៀង បានធ្វើការផ្សព្វផ្សាយលើប្រធានបទ អំពើហឹង្សាក្នុងគ្រួសារ និងការទប់
ស្កាត់អំពើរំលោភបំពានផ្លូវភេទ ដល់សិស្សានុសិស្សនៃសាលាអនុវិទ្យាល័យស្វាយចេក ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ វគ្គផ្សព្វផ្សាយនេះមានអ្នកចូលរួមសរុប ៤៣នាក់។ គោលបំណង គឺ ដើម្បីអោយសិស្សានុសិស្សយល់ដឹងពីផលប៉ះពាល់នៃអំពើហឹង្សាក្នុងគ្រួសារ និងរបៀបការការពារខ្លួនពីការរំលោភបំពានផ្លូវភេទផ្សេងៗ។





