+855(0)965 33 33 42 info@cao-cambodia.org

ក្នុងឆ្នាំ 2012 អង្គការ Mekong Plus និងអង្គការវឌ្ឍនភាពសហគមន៍បានណែនាំកម្មវិធីឥណទានខ្នាតតូចគ្មានការប្រាក់ដែលមានគោលដៅជួយកសិករក្រីក្រដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។ កម្មវិធីនេះមានគោលបំណងគាំទ្រសេដ្ឋកិច្ចគ្រួសារ និងការលើកកម្ពស់និរន្តរភាពបរិស្ថាន។ ជាឧទាហរណ៍ គ្រួសារមួយបានទទួលប្រាក់កម្ចីពីគម្រោងដើម្បីចាប់ផ្តើមអាជីវកម្មទិញ-លក់អេដស៍ចាយ។

មុខ​របរ​នេះ​បាន​ជួយ​គ្រួសារ​អ្នកស្រី ប៉ែន យឿន អាយុ​៥៩​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​ចៅ​ ២ ​នាក់​។ ចៅ​របស់​គាត់ ​ឥឡូវ​អាច​បន្ត​ការ​សិក្សា​បាន ហើយ​អ្នកស្រី យឿន គ្រោង​ឲ្យ​ពួក​គាត់​បន្ត​ការ​សិក្សារហូតបញ្ចប់ថ្នាក់វិទ្យាល័យ។ មុន​នឹង​ចូល​រួម​ក្នុង​គម្រោង​នេះ ក្នុង​ឆ្នាំ ២០១៥ គ្រួសារ​នេះរក​ចំណូល​បាន​ត្រឹម​តែ ៦៧ ៣០០ រៀល ឬ​ប្រហែល ១៧ ដុល្លារ​ក្នុង​ម្នាក់​ក្នុង​មួយ​ខែ។ បន្ទាប់ចូលរួមជាមួយគម្រោងនេះ នៅឆ្នាំ ២០២២ ប្រាក់ចំណូលរបស់ពួកគេបានកើនឡើងដល់ ១៤៦​ ៣០០ រៀល ឬប្រហែល ៣៦.៥០ ដុល្លារក្នុងម្នាក់ក្នុងមួយខែ។ អ្នកស្រី យឿន ឥឡូវ​រក​បាន​ចន្លោះ​ពី ទៅ ៧ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ អាជីវកម្មនេះមិនត្រឹមតែជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់បរិស្ថានតាមរយៈការប្រមូលសំរាមប្លាស្ទិកទៅលក់សម្រាប់កែច្នៃឡើងវិញ កាត់បន្ថយការបំពុលដី និងខ្យល់ដែលបណ្តាលមកពីការដុត និងចោលថង់ និងដបប្លាស្ទិក។