
ក្នុងឆ្នាំ 2012 អង្គការ Mekong Plus និងអង្គការវឌ្ឍនភាពសហគមន៍បានណែនាំកម្មវិធីឥណទានខ្នាតតូចគ្មានការប្រាក់ដែលមានគោលដៅជួយកសិករក្រីក្រដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។ កម្មវិធីនេះមានគោលបំណងគាំទ្រសេដ្ឋកិច្ចគ្រួសារ និងការលើកកម្ពស់និរន្តរភាពបរិស្ថាន។ ជាឧទាហរណ៍ គ្រួសារមួយបានទទួលប្រាក់កម្ចីពីគម្រោងដើម្បីចាប់ផ្តើមអាជីវកម្មទិញ-លក់អេដស៍ចាយ។

មុខរបរនេះបានជួយគ្រួសារអ្នកស្រី ប៉ែន យឿន អាយុ៥៩ឆ្នាំ ជាស្ត្រីមេម៉ាយចិញ្ចឹមចៅ ២ នាក់។ ចៅរបស់គាត់ ឥឡូវអាចបន្តការសិក្សាបាន ហើយអ្នកស្រី យឿន គ្រោងឲ្យពួកគាត់បន្តការសិក្សារហូតបញ្ចប់ថ្នាក់វិទ្យាល័យ។ មុននឹងចូលរួមក្នុងគម្រោងនេះ ក្នុងឆ្នាំ ២០១៥ គ្រួសារនេះរកចំណូលបានត្រឹមតែ ៦៧ ៣០០ រៀល ឬប្រហែល ១៧ ដុល្លារក្នុងម្នាក់ក្នុងមួយខែ។ បន្ទាប់ចូលរួមជាមួយគម្រោងនេះ នៅឆ្នាំ ២០២២ ប្រាក់ចំណូលរបស់ពួកគេបានកើនឡើងដល់ ១៤៦ ៣០០ រៀល ឬប្រហែល ៣៦.៥០ ដុល្លារក្នុងម្នាក់ក្នុងមួយខែ។ អ្នកស្រី យឿន ឥឡូវរកបានចន្លោះពី ៤ ទៅ ៧ ដុល្លារក្នុងមួយថ្ងៃ។ អាជីវកម្មនេះមិនត្រឹមតែជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់បរិស្ថានតាមរយៈការប្រមូលសំរាមប្លាស្ទិកទៅលក់សម្រាប់កែច្នៃឡើងវិញ កាត់បន្ថយការបំពុលដី និងខ្យល់ដែលបណ្តាលមកពីការដុត និងចោលថង់ និងដបប្លាស្ទិក។