+855(0)965 33 33 42 info@cao-cambodia.org

យុវសិស្ ម៉ិន ស្រីពៅ ជាសិស្សក្រីក្រម្នាក់ក្នុងចំណោម ១៥០ នាក់ដែលបានទទួលការឧបត្ថម្ភកង់ពីអង្គការវឌ្ឍនភាពសហគមន៍សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ។

ប្អូនស្រីមានអាយុ ១០ ឆ្នាំ រៀនថ្នាក់ទី ៥ នៃសាលាបឋមសិក្សាត្រពាំងវែង។ គ្រួសាររបស់ប្អូនស្រីមានសមាជិក ៥ នាក់ ដែលរស់នៅក្នុងផ្ទះតូចប្រក់ស័ង្កសី និងជញ្ជាំងតង់ប្លាស្ទិក។ ឪពុករបស់ប្អូនស្រី ជាកម្មករសំណង់ទាំងខ្លួនគាត់មានជំងឺឬសដូងបាតដែលពុំទទួលបានការព្យាបាលត្រឹមត្រូវដោយសារជីវភាពខ្វះខាត និងម្ដាយជាស្រីមេផ្ទះដែលត្រូវមើលថែកូនតូចអាយុ ៣ឆ្នាំ និងកូនអាយុ ៦ខែ ចិញ្ចឹមមាន់ និងដាំបន្លែតិចតួច។ ក្រៅពីការសិក្សាប្អូនស្រី ម៉ិន ស្រីពៅ បានជួយម្ដាយលើការចម្អិនអាហារ រកត្រី ក្ដាម ខ្យងមកធ្វើជាម្ហូប និងឆ្លៀតដើរប្រមូលសម្បកកំប៉ុង ដបសម្រាប់លក់។ ក្ដីស្រម៉ៃរបស់ប្អូនចង់ធ្វើជាគ្រូបង្រៀននៅថ្ងៃអនាគត់។

ដោយមើលឃើញពីការលំបាកគណៈគ្រប់គ្រងសាលាបានដាក់បញ្ចូលប្អូនក្នុងបញ្ជីឈ្មោះសិស្សក្រីក្រសម្រាប់បុគ្គលិកអង្គការវឌ្ឍនភាពសហគមន៍ចុះវាយតម្លៃផ្ដល់កង់ និងទទួលបានកង់មួយគ្រឿងសម្រាប់ជាមធ្យោបាយធ្វើដំណើរទៅរៀន និងប្រើប្រាស់ក្នុងគ្រួសារ។