








កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ អង្គការវឌ្ឍនភាពសហគមន៍ សិស្សានុសិស្ស និងសហគមន៍ បាននាំគ្នាដាំកូនឈើចំនួន ៨០ ដើម ក្នុងបរិវេណវត្តថ្នា ស្ថិតនៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។ គម្រោងផ្ដល់អាហារូបករណ៍នេះមានគោលបំណង ជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សក្រីក្រ និងជួយកាត់បន្ថយការបោះបង់ការសិក្សានៅថ្នាក់ធម្យមសិក្សា ដោយផ្សាភ្ជាប់នឹងបរិស្ថាន ដោយតម្រូវឲ្យសិស្សដែលទទួលបានអាហារូបករណ៍ម្នាក់ចូលរួមដាំកូនឈើមួយដើម។