បណ្ណាល័យភូមិជាគម្រោងមួយដែលទើបតែបង្កើតឡើងដោយអង្គការវឌ្ឍនភាពសហគមន៍ នៅក្នុងខែតុលា ឆ្នាំ ២០២១ ដែលមានគោលបំណង៖ បង្កើនទម្លាប់នៃការអាចសៀវភៅ និងបង្ករភាពងាយស្រួលសិស្សានុសិស្សនៅជនបទដែលពិបាករកសៀវភៅអាន ជាពិសេសសិស្សក្រីក្រ។ ជាក់ស្ដែងពួកគាត់រីករាយក្នុងការខ្ចីសៀវភៅទៅអាចដោយសារវានៅជិត ងាយក្នុងការខ្ចី មិនគិតប្រាក់កម្រៃ និងអាចជួយឲ្យពួកគាត់ចូលចិត្តការអាន។ បច្ចុប្បន្នអង្គការបានបង្កើតចំនួន ៣ ភូមិសាកល្បង គឺនៅភូមិចក ឃុំកំពង់ចក ភូមិវាល ឃុំបុសមន និងភូមិតាសក់ ឃុំកំពង់អំពិល នៃស្រុករំដួលខេត្តស្វាយរៀង។