ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ អង្គការវឌ្ឍនភាពសហគមន៍បានផ្ដល់កង់ចំនួន ១០០ គ្រឿងដល់សិស្សក្រីក្រចំនួន ១០០ នាក់ សម្រាប់កុមារតូចជាមធ្យោបាយធ្វើដំណើរទៅសាលារៀន និងកញ្ចប់ថវិកា ៣៥ ដុល្លារ សម្រាប់សិស្សរៀននៅមធ្យមសិក្សា។
កុមារទាំងនោះមកពីគ្រួសារក្រីក្រ។ ឪពុកម្តាយរបស់ពួកគេត្រូវបានអាជ្ញាធរកំណត់អត្តសញ្ញាណជា ក្រកម្រិតទី ១ គឺជាក្រុមក្រីក្របំផុត (ក្រីក្របំផុតនៅក្នុងភូមិ) និងកម្រិតទី ២ (ប្រសើរជាងកម្រិតទី ២ បន្តិច)។ ភាគច្រើនប្រាក់ចំណូលរបស់ពួកគេគឺតិចជាង ១ ដុល្លារ/ថ្ងៃ/ម្នាក់។ តើការរស់នៅរបស់ពួកគាត់យ៉ាងណា? ហើយភាគច្រើន ពួកគាត់មានកូនច្រើន ដែលត្រូវចំណាយច្រើនសម្រាប់ទ្រទ្រង់គ្រួសារ។ កុមារក្រីក្រខ្លះបានចុះឈ្មោះចូលរៀនយឺត ហើយខ្លះទៀតត្រូវសម្រេចចិត្តឈប់រៀន ដោយសារមូលហេតុជាច្រើន ក្នុងនោះមូលហេតុមួយគឺហិរញ្ញវត្ថុ និងមធ្យោបាយធ្វើដំណើរ។
គោលបំណងនៃគម្រោង៖
- ផ្តល់ជំនួយហិរញ្ញវត្ថុដល់សិស្សក្រីក្រ
- លើកកំពស់សិស្សក្រីក្រនៅសាលា
- ដើម្បីលើកទឹកចិត្ត និងជំរុញកុមារក្រីក្រទៅសាលារៀន។